គុណភាពអប់រំទាបនៅកម្ពុជា៖ កង្វះគ្រូសមត្ថភាព និងឧបករណ៍ការសិក្សាទាន់សម័យ នៅតាមបណ្ដាខេត្តជនបទមួយចំនួន

គុណភាពអប់រំទាបនៅកម្ពុជា៖ កង្វះគ្រូសមត្ថភាព និងឧបករណ៍ការសិក្សាទាន់សម័យ នៅតាមបណ្ដាខេត្តជនបទមួយចំនួន

ការអប់រំ ជាកាត្តានាំមុខដ៏សំខាន់បំផុតក្នុងការបង្កើតអនាគតរបស់ជាតិណាមួយ។ នៅកម្ពុជា ការបង្រៀននៅតាមសាលារៀនក្នុងខេត្ត ឬនិងនៅជនបទ បានប្រឈមមុខនឹងបញ្ហាគុណភាពកុមារនិងយុវជន នៅមានកម្រិត។ បញ្ហាដែលមានផលប៉ះពាល់ដល់ការអប់រំនេះ គឺកង្វះគ្រូសមត្ថភាព និងឧបករណ៍ការសិក្សាដែលមិនទាន់សម័យឌិជថល។

 

កង្វះគ្រូមានសមត្ថភាព

នៅតាមសាលាខេត្ត និងជនបទ គ្រូជាច្រើនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀន។ គ្រូមិនត្រឹមតែអន់ចំណេះដឹងប៉ុណ្ណោះទេ គ្រូមួយចំនួនក៏មិនបានទទួលការបណ្តុះបណ្តាលឱ្យបានគ្រប់គ្រាន់ផងដែរ។ អ្នកស្រាវជ្រាវខាងអប់រំបានលើកឡើងថា “គ្រូនៅតាមជនបទភាគច្រើនមិនបានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់ ដែលធ្វើឲ្យការបង្រៀននៅតែមានកម្រិតទាប”។

មានគ្រូមួយចំនួន ដែលចង់ពង្រឹងសមត្ថភាពគុណភាពអប់រំ បានចំណាយពេល និងថវិការផ្ទាល់ខ្លួន ដើម្បីបន្តការសិក្សា (ថ្នាក់បរិញ្ញាបត្រ ឬនិងថ្នាក់អនុបណ្ឌិត) ជំនាញរបស់ខ្លួនបន្ថែម ដែលបានកាត់បន្ថយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់មួយកម្រិតទៀត។

 

កង្វះឧបករណ៍ការសិក្សាទាន់សម័យ

បន្ថែមពីបញ្ហាគ្រូសមត្ថភាព ការអប់រំនៅតាមសាលារៀននៅតាមបណ្ដាខេត្តមួយចំនួន និងជនបទ ក៏មានបញ្ហាឧបករណ៍សិក្សាមិនគ្រប់គ្រាន់ និងមិនទាន់សម័យដែរ។ ក្នុងស្ថានភាពបច្ចុប្បន្ន កុំព្យូទ័រ និងបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន គឺជាឧបករណ៍សំខាន់មួយក្នុងការជួយសិស្សសិក្សា តែប៉ុន្តែសាលាជាច្រើននៅតាមខេត្ត និងជនបទ មិនមានឧបករណ៍ទាំងនេះសម្រាប់ដល់សិស្សនោះតេ។ សាលានៅតាមជនបទមួយចំនួន ក៏អវត្ដមានអគារសិក្សាដែលបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្ត សម្រាប់សិស្សមានអារម្មណ៍ចូលចិត្តរៀនថែមទៀតផង។

 

បញ្ហាផ្សេងៗ

ការគ្រប់គ្រងអប់រំមិនបានល្អ ការរៀបចំថវិកាអប់រំមិនគ្រប់គ្រាន់ និងការចំណាយថវិកា ដែលមិនមានប្រសិទ្ធភាពក៏ជាកត្តាមួយដែលធ្វើឲ្យការអប់រំមានគុណភាពទាប។ លោក ហ៊ឹម វិសុទ្ធ នាយកដ្ឋានការអប់រំជនបទ បានឲ្យដឹងថា “ការរៀបចំថវិកាអប់រំ និងការគ្រប់គ្រងប្រាក់ចំណាយត្រូវតែមានភាពប្រសើរឡើង ដើម្បីឲ្យទទួលបានអត្ថប្រយោជន៍ពេញលេញ”។

ប្រាក់បៀវត្តន៍គ្រូ និងកាត្តាផ្លូវ ក៏ជាផលវិបាកមួយ ដែលរាំងខ្ទប់ធ្វើឱ្យគុណភាពអប់រំនៅកម្ពុជាភ្មានវឌ្ឍនភាព។ ប្រាក់ខែគ្រូបច្ចុប្បន្ន មិនអាចឆ្លើយតបជាមួយបញ្ហាជីវភាពគ្រួសារប្រចាំថ្ងៃរបស់គ្រូឡើយ ដោយសារទំនិញ និងសម្ភារប្រើប្រាស់ថ្លៃ ការចំណាយនៃបន្ទុកគ្រួសារ (កូនរៀន ទឹក ភ្លើង សុខភាព កម្មវិធីបុណ្យទាន លនិងល។) រីឯសាលាខ្លះ កូនសិស្សត្រូវឆ្លងទឹកតាមទូក ផ្លូវមួយចំនួននៅជនបទ ពិបាកធ្វើដំណើរនៅរដូវវស្សាជាដើម។

បណ្ដោះអាសន្នដំណោះស្រាយ

ដើម្បីកែសម្រួលបញ្ហាទាំងនេះ កម្ពុជា ត្រូវការប្ដេជ្ញាចិត្ត និងកិច្ចវិនិយោគដើម្បីពង្រឹងគុណភាពអប់រំ។ ការបណ្ដុះបណ្ដាលគ្រូឲ្យមានសមត្ថភាពកាន់តែប្រសើរជាបន្តបន្ទាប់ និងការផ្តល់ឧបករណ៍ទំនើប ធ្វើផ្លូវ ស្ពានសម្រាប់មធ្យោបាយក្នុងការធ្វើដំណើរ ដែលជាកត្តាសំខាន់ក្នុងការជួយសិស្សសិក្សារៀនសូត្រ។ ត្រូវគាំពារគ្រូបង្រៀន ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងសេចក្តីថ្លៃថ្នូរ ស្របតាមសម័យកាល។

 

ប្រសិនបើកម្ពុជាអាចកែសម្រួលបញ្ហាទាំងនេះបាន នោះប្រទេសអាចមានអនាគតដ៏ភ្លឺស្វាង និងមានការអភិវឌ្ឍធនធានជាតិ ជាច្រើនសម្រាប់ជាតិ។

 

អត្ថបទដោយ៖ កែវ មាលា

Leave a Reply